• EN
  • LT
  • NO
  • SE
  • RU
  • PL
  • KH

ការគ្រប់គ្រងពេលវេលា

ការរៀបចំគ្រប់គ្រងពេលវេលា

ពត៌មានទាំងអស់ស្ថិតនៅក្នុងទីតាំង និងត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទិន្នន័យ Azure មួយ (អាចត្រូវបានបង្កើតក្នុងមូលដ្ឋានក្នុងតំបន់ផងដែរ) ។ វាអាចត្រូវបានចូលដំណើរការពីកុំព្យូទ័រដែលមានតភ្ជាប់អ៊ីនធឺណេត និង ដែលបានដំឡើងកម្មវិធី QL Time ណាមួយ។ បញ្ជូលកាលវិភាគ និង កិច្ចព្រមព្រៀងការងាររបស់អ្នក ហើយ QL Time នឹងផ្តល់ឱ្យគម្រោងផែនការសម្រាប់រយៈពេលណាមួយដោយស្វ័យ -ប្រវត្តិ ។ ផែនការនេះផ្ដល់ឱ្យអ្នកនូវការចំណាយ សរុបសម្រាប់ ចំនួនម៉ោងក្នុងមួយថ្ងៃ និងប្រៀបធៀបផែនការ របស់អ្នកដែលបានគ្រោងទុកសំរាប់ថវិកាចំណូលចំណាយ ។ គ្រប់ទិដ្ឋភាពទាំងអស់ ដូចជាការងារ ថែមម៉ោង, ម៉ោងអាក់រអួល, ការធានារ៉ាប់រង ។ល។ ត្រូវបានយកចិត្តទុកដាក់។

ប្រមូលទិន្នន័យ។ ម៉ោងចូល/ម៉ោងចេញ លើបណ្តាញផ្ញើសារឬការប្រើស្ថានីយ

ម៉ោងធ្វើការជាក់ស្តែងដែលបានមកពីស្ថានីយដែលមាននៅក្នុងកន្លែងធ្វើការ, អ្នកប្រើប្រាស់អាចផ្ញើសារជាអក្សរឬគ្រាន់វាយ cregweb.com តាមរយៈបណ្តាញ ឬសេវានៅក្នុងកម្មវិធីរុករកណាមួយ,ចុចម៉ោងចូល/ម៉ោងចេញ ដោយបញ្ចូលលេខផ្ទាល់ខ្លួន ហើយបញ្ជូនទៅមូលដ្ឋានទិន្នន័យ។

ការគោរពភាពជាឯកជន

ប្រើ QL Admin ជាអ្នកកំណត់សិទ្ធិសម្រាប់អ្នកប្រើប្រាស់។ មានតែមនុស្សដែលត្រូវបាន ជ្រើសរើសរួច ទើបអាចមានសិទិ្ធចូលដំណើរការក្នុងមូលដ្ឋានទិន្នន័យបាន។

គំរូប្លង់បុគ្គល

អ្នកប្រើប្រាស់អាចរៀបចំ QL Time window តាមតម្រូវការផ្ទាល់ខ្លួន។ ការកំណត់មិនត្រូវបានអនុវត្តសម្រាប់អ្នកប្រើប្រាស់ទូទៅទេ ។អ្នកប្រើប្រាស់ម្នាក់ៗមានប្លង់គំរូតែមួយគត់នៅក្នុងមូលដ្ឋានទិន្នន័យ ។

លទ្ធផលអនុវត្តន៏

ការធ្វើផែនការដោយផ្អែកលើជំនាញ

បង្កើតកាលវិភាគការងារត្រូវទាមទារនិងផ្អែកតាមជំនាញ។ កម្មវិធីនឹងធ្វើការជូនដំណឹងដល់អ្នកគ្រប់គ្រង ប្រសិនបើការធ្វើ ផែនការនេះមិនត្រឹមត្រូវឬត្រូវបានធ្វើផ្ទុយទៅនឹងកិច្ចព្រមព្រៀងការងារ។ ជួយបង្កើតកាលវិភាគល្អបំផុតមួយដើម្បីសន្សំសំចៃការចំណាយ។

ក្រាហ្វិកផែនការ

បង្កើតក្រាហ្វិកកាលវិភាគការងារ ជាក្រុមនិម្មិត , នាយកដ្ឋានឬក្រុមហ៊ុនមួយ។ ជាវិធីមួយងាយស្រួលបំផុត ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ,​ ការកំណត់បញ្ហានិងវិធីដោះស្រាយមាននៅក្នុងកាលវិភាគ។

តាមច្បាប់ប្រទេស

QL Time ធ្វើការគណនាប្រាក់បៀវត្សរ៍ទៅតាមច្បាប់នៅក្នុងប្រទេស ។ ប្រទេសនីមួយៗមានច្បាប់ពន្ធ និងច្បាប់នៃការទូទាត់ ផ្សេងៗគ្នា។ ដូច្នេះអ្នកប្រើត្រូវជ្រើសយកការកំណត់ស្របទៅតាមច្បាប់ហើយកម្មវិធី នឹងធ្វើការគណនា ហើយនិងផ្ដល់ឱ្យនូវលទ្ធផលចុងក្រោយ។

ពហុនាយកដ្ឋាន

QL Time ផ្ដល់នូវឱកាសក្នុងការបន្ថែមនាយកដ្ឋាន ឬ ក្រុមហ៊ុនជាច្រើនទៀតដែលមានការចាំបាច់ ។ ការគណនាត្រូវបានផ្ដល់សម្រាប់ឯកតាដោយឡែកៗពីគ្នាឬ រួមគ្នា។

កំណត់ការជូនដំណឹង

កំណត់សំឡេងរោទិ៍ដើម្បីរំលឹករឿងសំខាន់ៗដែលទាក់ទងទៅនឹងបុគ្គលិក។ ដូចជាការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ, ថ្ងៃបើកប្រាក់បៀវត្សរ៍ ឬអ្វីៗដែលអ្នកអាចគិតចង់បាន។

វិធាននៃការគណនា

អ្នកគ្រប់គ្រងមានសិទ្ធិដើម្បីកំណត់វិធាននៃការគណនានិងគ្រប់កម្មវិធីទាំងអស់។

ការបង់ប្រាក់បន្ថែមម៉ោង

អ្នកគ្រប់គ្រងអាចកំណត់ច្បាប់សំរាប់ការបង់ប្រាក់បន្ថែម។

ម៉ោងបន្ថែម

QL Time នឹងធ្វើការកាត់ចោលរាល់ម៉ោងបន្ថែមដោយស្វ័យប្រវត្តិ។ ដោយពិនិត្យទៅតាមច្បាប់ការងារដែលបានព្រមព្រៀងគ្នា នៅតាមប្រទេសនិមួយៗដើម្បីគណនាប្រាក់ខែ។

ម៉ោងររអាក់រអួល

ប្រទេសមួយចំនួនបានធ្វើការពិពណ៌នាអំពីច្បាប់សំរាប់ពេលវេលាការរអាក់រអួលនិងមានរូបមន្តសំរាប់ការបង់ប្រាក់ខុសៗគ្នា ។ QL Time រកឃើញម៉ោងរអាក់រអួលនិងការគណនាម៉ោងធ្វើការ, ទូទាត់,តម្រឹមទៅតាមម៉ោងរអាក់រអួល។

មុខងារវេនយប់ ផ្លាស់ប្តូរការចំណាយ

ពេលខ្លះនិយោជិតធ្វើការបន្ទាប់ពីពាក់កណ្ដាលអាធ្រាត។ កម្មវិធីភាគច្រើនជួបបញ្ហា ។ សម្រាប់ QL Time នឹងធ្វើការបែងចែកម៉ោងធ្វើការនិងប្រាក់ខែជាពីរថ្ងៃដោយស្វ័យប្រវត្តិ។ បែងចែកការចំណាយសំរាប់ថ្ងៃទីមួយឬថ្ងៃទីពីរនៃការផ្លាស់ប្តូរវេននៅពេលយប់ ។

ច្បាប់សំរាប់ម៉ោងដែលអាចបត់បែនបាន

កំណត់កាលវិភាគដែលមានភាពបត់បែនបាន។ កំណត់ម៉ោងនៅពេលដែលនិយោជិកអាចចាប់ផ្តើមនិងបញ្ចប់កិច្ចការ, ម៉ោងសម្រាកសំរាប់អាហារថ្ងៃត្រង់។

ផែនការសម្រាក

ផែនការសម្រាកមាននៅក្នុងកាលវិភាគបុគ្គលិក។

ផែនការវិស្សមកាល

គម្រោងវិស្សមកាលរបស់និយោជិត។

ធនាគារម៉ោង

មានសមត្ថភាពដើម្បីប្រើប្រាស់លក្ខណៈពិសេសរបស់ធនាគារម៉ោង ។ បុគ្គលិកត្រូវជ្រើសរើសកំណត់ម៉ោងដើម្បីធ្វើកាលវិភាគផ្ទាល់ខ្លួន ។

ពេលម៉ោងប្រាក់បៀវត្ស

វិភាគពីនិន្នាការ

ផែនការល្អគឺផ្អែកលើគន្លឹះ ដើម្បីទទួលបានលទ្ធផលល្អ ។ ដោយផ្អែកលើប្រវត្តិ ទិន្នន័យឬទិន្នន័យថវិកា (កម្រិតថយចុះក្នុងមួយម៉ោង) អ្នកវិភាគបានផ្តល់ឱ្យអ្នកនូវដំបូន្មានមានដ៏មានប្រយោជន៍ចំពោះបុគ្គលិកឬរកទីតាំងដែលមានបញ្ហានៅក្នុងកាលវិភាគការងារដែលមានស្រាប់របស់អ្នក ។ QL Time នឹងផ្ដល់ឱ្យអ្នកនូវដំបូន្មានដែលមានមូលដ្ឋាន លើការផ្លាស់ប្តូរការលក់ជាមធ្យម ក្នុងមួយសប្តាហ៍ ប្រៀបធៀបទៅនឹងគម្រោងថវិកាដើម្បីទទួលបានដំបូន្មានដែលអាចធ្វើឱ្យប្រសើរ ឡើងសំរាប់ដំណោះស្រាយលើបញ្ហាបុគ្គលិក។

ព្រឹត្តិការណ៍ និង ហេតុផលផ្សេងៗនឹងគម្រោងផែនការបង់ប្រាក់

QL Time ផ្តល់នូវបញ្ជីដ៏ធំមួយសំរាប់ព្រឹត្តិការណ៍ផ្សេងៗដែលមានផលប៉ះពាល់ឱ្យដល់ប្រាក់ខែ។ ឧទា. វាអាចជាការឈប់សម្រាកឈឺឬអ្វីផ្សេងៗទៀត។ បញ្ជីនេះអាចត្រូវបានពង្រីកដោយអ្នកគ្រប់គ្រង។

គន្លឹះកាត់

គន្លឹះកាត់អាចជួយអោយចំណេញពេល។ ផ្តួចផ្តើមសំរាប់សកម្មភាពណាមួយដោយប្រើបន្សំគន្លឹះកាត់យ៉ាងសាមញ្ញ។

 

ការស្វែងរក

ការស្វែងរកឯកសារនិមួយៗ ។ លទ្ធភាពក្នុងការស្វែងរកមានផ្សេងៗគ្នា: ឃ្លាត្រង់,និង មានការត្រួតគ្នាដ៏ទូលំទូលាយ។ល។

មុខងារជម្រើសសំរាប់ការបម្រុងទុក

កំណត់ការបម្រុងទុកមូលដ្ឋានទិន្នន័យដោយស្វ័យប្រវត្តិដើម្បីធ្វើឱ្យប្រាកដថាទិន្នន័យនឹងមិនត្រូវបានបាត់បង់ក្នុងករណីណាមួយឡើយ។

ភាសាអព្យាក្រឹត

QL Time មាន ៥ ភាសារួមបញ្ចូលគ្នា: ភាសាអង់គ្លេស, ណ័រវេស, ស៊ុយអ៊ែតរុស្ស៊ី និងលីទុយអានី។

ទីតាំងអព្យាក្រឹត

ដំណោះស្រាយការគ្រប់គ្រងពេលវេលាបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការនៅក្នុងគ្រប់ទីតាំងទាំងអស់ ។ វាមានភាពងាយស្រួល ប្រើប្រាស់សំរាប់ក្រុមហ៊ុនអន្តរជាតិដែលមានការិយាល័យស្ថិតនៅក្នុងទីតាំងផ្សេងៗគ្នា។ ដំណើរការរបាយការណ៍រូបិយប័ណ្ណណាមួយដែលអ្នកពេញចិត្ត ។ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសផ្សេងៗគ្នាប្រើ អាចទទួលបានរបាយការណ៍ក្នុង រូបិយប័ណ្ណដូចគ្នា រួមមានគម្រោងថវិកា។ ពេលវេលាក៏អាចត្រូវបានបម្លែងទៅ ជាពេលវេលាមូលដ្ឋាន ដើម្បីប្រៀបធៀប សំរាប់អ្នកដែលធ្វើការ ក្នុងពេលដូចគ្នា ។

ការគ្រប់គ្រងធនធាន


ចូលដំណើរការពីគ្រប់ស្ថានីយទាំងអស់

បុគ្គលិកអាចរកមើលកាលវិភាគ, ម៉ោងចុះname, លុយម៉ោង, ពត៌មានផ្ទាល់ខ្លួន, ដើម្បីដឹងថាអ្នកណាដែលត្រូវបានចុចម៉ោងចូល និងផ្សេងៗទៀតស្រដៀងគ្នា ។

ផ្ញើសារទៅស្ថានីយ

ផ្ញើសារទៅឱ្យបុគ្គលិកណាម្នាក់ឬច្រើននាក់, នាយកដ្ឋាន, ក្រុមហ៊ុនឬជ្រើសរើសស្ថានីយ។ សារទាំងនេះត្រូវបានបង្ហាញ សម្រាប់ជ្រើសរើស។

បង្កើតក្រុមនិម្មិត

អ្នកប្រើអាចបង្កើតរចនាសម្ព័ន្ធ ,ឋានានុក្រម និងក្រុមនិម្មិតដោយគ្មានដែនកំណត់។

ទម្រង់បុគ្គលិក

សំរាប់រក្សាទុកទិន្នន័យទាំងអស់ដែលទាក់ទងទៅនឹងបុគ្គលិក: ពត៌មានលម្អិតផ្ទាល់ខ្លួននិងទំនាក់ទំនង, កិច្ចសន្យាការងារ, កិច្ចព្រមព្រៀងការងារនិងកាលវិភាគ,និងផ្សេងៗទៀត។

របាយការណ៍


របាយការណ៍ដែលអាចប្ដូរតាមបំណង

ទទួលបានរបាយការណ៍ផ្សេងៗដោយឡែកពីគ្នាតាមតម្រូវការរបស់អ្នក។ ជ្រើសរើសដំណឹងដែលមានសារៈសំខាន់សម្រាប់អ្នក។

ការនាំចេញទៅប្រព័ន្ធបញ្ជីបើកប្រាក់ខែផ្សេងៗគ្នា

QL Time នូវការគណនាប្រាក់បៀវត្សដែលមានមូលដ្ឋានលើម៉ោង, ម៉ោងធ្វើការបន្ថែម ,ពេលវេលាអាក់រអួល, ពន្ធ និងកត្តាផ្សេងៗទៀត។

ការនាំចេញជាទម្រង់ផ្សេងៗគ្នា

ជ្រើសរើសទម្រង់ដើម្បីនាំចេញទិន្នន័យ។

កម្មវិធីគ្រប់គ្រងភារកិច្ច

ការរួមបញ្ចូលគ្នា QL Task – កម្មវិធីគ្រប់គ្រងភារកិច្ច

QL Time បានចែករំលែកមូលដ្ឋានទិន្នន័យដូចគ្នានឹង QL Task ដែល។ ទិន្នន័យ QL Time ដែលអាចរកបានដើម្បីប្រើមាននៅក្នុង QL Task – កម្មវិធីគ្រប់គ្រងភារកិច្ច។ ឧទាហរ គណនាចំនួនម៉ោងពិតប្រាកដដែល បានចំណាយលើភារកិច្ច របស់បុគ្គលិក ដែលធ្វើដោយដៃក្នុងការចុចម៉ោងចូល មុនពេលចាប់ផ្ដើមធ្វើការ និងចុចម៉ោងចេញ នៅពេលដែលបញ្ចប់ការងារ, កម្មវិធីនឹងធ្វើការគណនារកចំនួនម៉ោងដែលត្រូវបានចំណាយលើភារកិច្ចដោយស្វ័យប្រវត្តិ។ ម៉ោងចុះname អាចធ្វើចប់សព្វគ្រប់ដោយ ប្រើកម្មវិធី QL Task ,ប្រើទូរស័ព្ទចល័ត, ផ្ញើសារជាអក្សរ , ស្ថានីយឬអនឡាញ។

គ្រាន់តែលក្ខណៈពិសេសមួយចំនួន

គ្មានការបង់ប្រាក់ជាលើកដំបូង

សូមសាកល្បងប្រើ QL Time ដោយឥតគិតថ្លៃ ដោយគ្មានសេចក្ដីលម្អិតអំពីការបង់ប្រាក់ណាមួយឡើយសម្រាប់រយៈពេល 30 ថ្ងៃ។

ធ្វើបច្ចុប្បន្នភាពដោយឥតគិតថ្លៃ

គ្រប់អតិថិជនទាំងអស់នឹងត្រូវទទួលបានកម្មវិធីធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។

ការជួយគាំទ្រ

Quantumleap ផ្តល់នូវការជួយគាំទ្រដោយផ្ទាល់ និងការគាំទ្រដែលមានមូលដ្ឋានលើបណ្តាញ